ដើម្បីរើសបានអ្នកដឹកនាំល្អយើងត្រូវកត់សម្គាល់លើ៥ចំនុចដូចខាងក្រោម ៖
១. ប្រើប្រព័ន្ធបោះឆ្នោតចំមុខ(ប្រព័ន្ធបោះឆ្នោតចម្រុះឬឯកត្តនាម)។ ប្រជាពលរដ្ឋត្រូវយល់ដឹង តាមដានពីសកម្មភាព និងត្រូវស្គាល់ពី គុណសម្បត្តិ គុណធម៌ គុណតម្លៃរបស់អ្នកតំណាងខ្លួនជាប្រចាំ។
២. ប្រើប្រព័ន្ធបង្រួមអំណាចរដ្ឋ ដូចជាយន្តការ៨ចំណុចដែលអាចរើសបានអ្នកដឹកនាំដែលមានឆន្ទះនិងមានការទទួលខុសត្រូវ ហើយឆន្ទះនិងមានការទទួលខុសត្រូវនេះត្រូវបានធានាដោយប្រព័ន្ធមួយជាអចិន្ត្រៃយ៏។
៣. ការសួរដេញដោល គឺអាចដឹងពីសមត្ថភាព និងដួងចិត្តរបស់បេក្ខជនដែលយើងត្រូវជ្រើសរើសចូលទៅកាន់ការងារមានលក្ខណសម្បត្តិគ្រប់គ្រាប់ដែរឬទេ?
៤. សារពត៌មានដែលពិតឥតលំអៀងមិនបំភ្លើស បំភ្លៃការពិតវាជាទីភ្លឺដែលធ្វើឲ្យសភាវៈអាក្រក់ខ្លាចរអារ និងជាចំណីដ៏ចាំបាច់សម្រាប់ខួរក្បាលធ្វើឲ្យពលរដ្ឋមានមូលដ្ឋានពិចារណាដ៏ត្រឹមត្រូវ ហើយនិងមានសុភវិនិច្ឆ័យ។
៥. ប្រជាពលរដ្ឋជាមនុស្សមានបញ្ញា ជាពលរដ្ឋល្អ ពលរដ្ឋដែលមានគុណធម៌ គុណសម្បត្តិ គុណតម្លៃ ដើម្បីមានពលរដ្ឋដូច្នេះបានយើងត្រូវមានប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលផ្សព្វផ្សាយដ៏ត្រឹមត្រូវច្បាស់លាស់ ល្អិតល្អន់ ម៉ឺងមាត់ម៉ត់ចត់ជាប្រចាំ។
Home »
Brilliant Quotes
» Khem Veasna Quote ដើម្បីរើសបានអ្នកដឹកនាំល្អ យើងត្រូវកត់សម្គាល់ លើ៥ចំនុចដូចខាងក្រោម ៖
Khem Veasna Quote ដើម្បីរើសបានអ្នកដឹកនាំល្អ យើងត្រូវកត់សម្គាល់ លើ៥ចំនុចដូចខាងក្រោម ៖
Written By auldp on Monday, 18 August 2014 | 23:40
Labels:
Brilliant Quotes
0 comments:
Speak up your mind
Tell us what you're thinking... !