ក្រុមរបស់យើងមានរបៀបធ្វើការដូចខាងក្រោមដែលធ្វើឲ្យក្រុមរបស់យើងមានទំនុកចិត្តក្នុងការងារប្រចាំថ្ងៃ ៖
១. គោលដៅ ក្រុមយើងមានគោលដៅច្បាស់លាស់ គឺទៅសម្រេចសុបិនរួមរបស់យើង “មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាព
គ្នាក្នុងភាពជាម្ចាស់”។
២. ឥរិយាបថនៃការធ្វើនយោបាយ គឺទន់ភ្លន់ដើម្បីបង្កើតសាមគ្គីជាតិខ្មែរយើងទ្បើងវិញ ដោយមិនបំភ្លើសបំប៉ោងរឿង មិនឆ្លៀតឪកាស មិនអួតអាង មិនបំភ្លៃរឿងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលនាំឲ្យមានអរិភាពនៅក្នុងសង្គមជាតិ យើង។ ក្រុមយើង ប្រកាន់យកសុចរិតភាពវាជាឥរិយាបថនយោបាយផង ជាអត្តចរិកនយោបាយរបស់ក្រុមយើងផង និងជាឧត្តមគតិរបស់ក្រុមយើងផង។ យើងខ្មាស់បាប ខ្ពើម
បាប មិនប្រព្រឹត្តអំពើអាក្រក់សូម្បីអ្នកដទៃដឹង ឬមិនដឹងក៏ដោយគឺយើងមិនធ្វើអ្វីដែលយើងយល់ថាមិនត្រឹមត្រូវដូចករណីប្រជាពលរដ្ឋទាញឲ្យយើងទៅសរសើរបញ្ជោរពួកគាត់ គឺអាចបានសន្លឹកឆ្នោតប៉ុន្តែយើងយល់យ៉ាងច្បាស់ថាបើយើងលូកទៅយកសន្លឹកឆ្នោតតាមរបៀបនេះវាជាការបំផ្លាញពលរដ្ឋដែលជាធាតុកសាងសង្គមជាតិយើងនៅថ្ងៃក្រោយ។ សត្រូវរបស់យើង គឺអំពើអាក្រក់ មិនមែនព្រោះគេស្ថិតក្នុងនិន្នាការផ្សេងពីយើងនោះទេ គឺពួកយើងទិតៀនគ្រប់បែបយ៉ាងក្នុងវត្ថុបំណងតែមួយគត់ ដើម្បីតាមកម្ទេចអំពើអាក្រក់ពីសង្គមខ្មែរ។
៣. ចំណុចចាប់ផ្តើមដើម្បីទាញយកកំលាំងប្រជាពលរដ្ឋចូលរួមប្រកបដោយការយល់ដឹង គឺយើងចាប់ផ្តើមពីការពន្យល់ពលរដ្ឋទៅលើគោលធំៗ៣(I. ពន្យល់អំពីប្រជាធិបតេយ្យ II. ការទាញយកប្រយោជន៍ពីកិច្ចប្រតិបត្តិព្រះធម៌ III. សីលធម៌សង្គម)។
៤. ធនធានមនុស្ស ៖ ធនធានមនុស្សដែលត្រូវក្លាយទៅជាតំណាងឆន្ទៈរបស់ពលរដ្ឋ យ៉ាងហោចណាស់ត្រូវមានគុណសម្បត្តិ២យ៉ាងគឺគុណសម្បត្តិផ្នែកបេះដូង និងគុណសម្បត្តិផ្នែកខួរក្បាល។ គេត្រូវមានភាពស្អាតស្អំចង់បង្រ្កាបអំពើអាក្រក់របស់ខ្លួនឯងផង និងអ្នកដទៃផងហើយគេជាមនុស្សដែលមិនភ្ជាប់ប្រយោជន៏ផ្ទាល់ខ្លួនក្នុងសកម្មភាពនយោបាយឡើយ។ មនុស្សថ្លៃថ្នូរកើតឡើងដោយសារការធ្វើការងារថ្លៃថ្នូរ ដែលហៅថាការងារថ្លៃថ្នូរគឺការងារដែលប្រាសចាកភាពអាត្មានិយម។
Home »
Brilliant Quotes
» Khem Veasna Quote ក្រុមរបស់យើង មានរបៀបធ្វើការ ដូចខាងក្រោម ដែលធ្វើឲ្យក្រុមរបស់យើង មានទំនុកចិត្ត ក្នុងការងារប្រចាំថ្ងៃ ៖
Khem Veasna Quote ក្រុមរបស់យើង មានរបៀបធ្វើការ ដូចខាងក្រោម ដែលធ្វើឲ្យក្រុមរបស់យើង មានទំនុកចិត្ត ក្នុងការងារប្រចាំថ្ងៃ ៖
Written By auldp on Monday, 18 August 2014 | 23:46
Labels:
Brilliant Quotes
0 comments:
Speak up your mind
Tell us what you're thinking... !