ខ្លឹមដ៍ពិតប្រាកដ ដែលជាសមទ្ធិផលរបស់ សង្គមពីមួយជំនាន់ ទៅមួយជំនាន់នោះ គឺសមទ្ធិផលដែលដិតជាប់នៅក្នុងដួងចិត្តនៅក្នុងខូរក្បាលដែលជាសន្តោនរបស់មនុស្សដែលសង្គមនោះគ្រប់គ្រង។
ខឹម វាសនា
ចំណេះដឹងដែលយើងបានរៀននៅតាមសាកលវិទ្យាល័យ វាគ្រាន់តែជាចំណេះដឹងផ្នែកបច្ចេកទេសនៃជំនាញរបស់យើងតែប៉ុណ្ណោះប៉ុន្តែនៅមានចំនេះដឹងផ្នែកទស្សនវិជ្ជាខាងមេរៀនជីរិតជាច្រើនស្អេកស្អះទៀតដែលយើងនៅមិនទាន់បានដឹង។ ខឹម វាសនា
ការបានចាប់កំណើតជាមនុស្សវាជារឿងប្រសើរមួយ ប៉ុន្តែការស្គាល់គុណតម្លៃជាមនុស្សវាជារឿងពិបាកខ្លាំង
ណាស់។
កាហ្សែន
នៅលើភពផែនដីយើងនេះ ជីវិតរបស់មនុស្សកើតស្លាប់ៗរាប់រយលានតំណមកហើយ។ មនុស្សជំនាន់មុនបានបន្សល់ទុកនូវស្នាដៃនិងទស្សនៈជាច្រើនទុកអោយកូនមនុស្សជំនាន់ក្រោយ ជាតួយ៉ាងបុព្វបុរសខ្មែរយើងលោកក៏បានបន្សល់ទុកប្រាសាទអង្គរវត្តអោយកូនចៅជំនាន់ក្រោយដែរ។ ដូច្នោះឥលូវនេះគឺជាយុគសម័យរបស់យើងដែលមានឪកាសកើតនៅលើលោកសន្និវាសយើងនេះ តើអ្នកអាចចូលរួមគិត រួមធ្វើ និងរួមទទូលខុសត្រូវបានដែរឬទេ ដើម្បីជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា?
ខឹម វាសនា
មនុស្សយើងទាំងអស់គ្នា រួមទាំងកូនង៉ាដែលទើបនឹងកើតមកនៅថ្ងៃនេះនិងចាស់ៗដែលមានអាយុ៩៩ដែលកំពុងតែរស់រានមានជីរិតនៅលើពិភពលោកយើងនេះ១០០ឆ្នាំទៅមុខទៀត ជីរិតទាំងនោះនឹងលាចាកពីលោកសន្និវាសនេះសាបសូន្យឈឹង ហើយជីរិតថ្មីនៃកូនមនុស្សជំនាន់ក្រោយនឹងកើតឡើងមកជំនួសវិញជាបន្តបន្ទាប់នេះជាច្បាប់ធម្មជាតិដែលមិនអាចកែប្រែបានឡើយ។
ខឹម វាសនា
Khem Veasna Quotes 01
Written By auldp on Wednesday, 13 August 2014 | 05:51
Labels:
Brilliant Quotes,
What is Life
0 comments:
Speak up your mind
Tell us what you're thinking... !