Khem Veasna Quote ធាតុរបស់ខួរក្បាល រួមមាន៥ តាមលំដាប់លំដោយគឺ ៖ - .
Headlines News :

Test Footer 2

Home » » Khem Veasna Quote ធាតុរបស់ខួរក្បាល រួមមាន៥ តាមលំដាប់លំដោយគឺ ៖

Khem Veasna Quote ធាតុរបស់ខួរក្បាល រួមមាន៥ តាមលំដាប់លំដោយគឺ ៖

Written By auldp on Tuesday, 19 August 2014 | 20:39



ធាតុរបស់ខួរក្បាលរួមមាន៥តាមលំដាប់លំដោយគឺ


. សតិ សតិគឺការដឹង(ដឹងថាខ្លួនកំពុងធ្វើអ្វី) សតិកើតឡើងក្រោយពេលដែលយើងផ្ចង់ការដឹងរួច ហើយ។


. សម្បជញ្ញ ជាធម្មធាតុដែលនាំឲ្យមនុស្សចេះឆ្ងល់ ចេះត្រិះរិះពិចារណា ដឹងអ្វីខុសអ្វីត្រូវ។


. មនសិការ គឺការវែកញែកតាមបែបការដឹងខុសដឹងត្រូវ អ្វីល្អអ្វីអាក្រក់តាមរយៈការពិចារណារបស់សម្បជញ្ញខាងលើ។


.ឧត្តមគតិ បន្ទាប់ពីដឹងថាអ្វីខុសអ្វីត្រូវហើយគឺតាំងស៌ប់លើអ្វីដែលយល់ថាត្រឹមត្រូវមិនទំលាក់។ ឧត្តមគតិគឺជាគុណធម៌ដែលល្អជាងគេ
បំផុតហើយវាជួយឲ្យឈ្នះសត្រូវគ្រប់បែបយ៉ាងក្នុងខ្លួនយើង តែវាច្រើនតែបញ្រ្ជាស់ជាមួយចិត្ត។ ពេលខ្លះចិត្តចង់លុតក្រាបតែឧត្តមគតិ
វាប្រាប់ថាមិនអាចទេ។ មនុស្សចាស់នៅក្នុងប្រទេសខ្មែរភាគច្រើនគ្មានឧត្តមគតិទេ ព្រោះគាត់មិនដែលតាំងស៌ប់លើឧត្តមគតិឡើយ
គាត់ច្រើនតែគិតថាធ្វើតែតាមគេតាមឯងទៅ ឯក្មេងសំរេចចិត្តធ្វើលឿនតែប្រែប្រួលក៌លឿនគឺច្រើនតែមិនស្គាល់ខ្លួនឯង ស្មានថាខ្លួន
ស្នេហាជាតិតែការពិតគេពុលនឹងមុខមាត់ តួនាទី បុណ្យសក្តិដូច្នេះយើងត្រូវតាមដានចិត្ត និងខួរក្បាលជាប្រចាំ។ ទណ្ឌកម្មរបស់ឧត្តម
គតិគឺវិប្បដិសារីនូវអ្វីដែលខ្លួនធ្វើ ខុស។


. បញ្ញា ជាបទពិសោធន៌នានាសំរាប់ជំនួយការគិតពីចារណាថ្លឹងថ្លែង។ បញ្ញាជាអ្នកវែកញែក និងអារកាត់បញ្ហា។ទាំង៥ខាងលើវាអាចកើតឡើងបានព្រោះគេមានបេះដូងស្អាត ស្ងប់ គ្មានពិសពុលបើមិនដូច្នេះទេចិត្តដ៌កខ្វក់នឹងបញ្ជាឲ្យ៥ខាងលើធ្វើ
សកម្មភាពបំរើចិត្តដ៌កខ្វក់នោះ។
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 ព័ត៌មានក្តៅ: ឆៅៗចំអកអ្នកនយោបាយ ស្រុកខ្មែរ​
 ព័ត៌មានក្តៅ: ឆៅៗចំអកអ្នកនយោបាយ ស្រុកខ្មែរ​
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ

Translate

 
Address: Cabramatta, | New South Wale | Australia
AUSLDPHappy Tiger
AUSLDP © 2014. . - All Rights Reserved
អ្នកដែលបំផ្លាញការគិតរបស់ប្រជាពលរដ្ឋ គឺស្មើនឹងការបំផ្លាញជាតិ ហើយថែមទាំងបំផ្លាញដល់ឫសគល់ទៀតផង។