ដើម្បីធ្វើនយោបាយយ៉ាងហោចណាស់យើងត្រូវមានគុណសម្បត្តិ២គឺ៖
១. គុណសម្បត្តិបេះដូង ដួងចិត្តបរិសុទ្ធ ចេតនាដើម្បីសង្គ្រោះជាតិពិតប្រាកដ។
២. គុណសម្បត្តិខួរក្បាល មានទស្សនវិស័យភ្លឺថ្លា មានទស្សនវិស័យមុតស្រួចក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ស្គាល់ចំណុចចាប់ផ្តើម មានឥរិយាបថសុចរិតក្នុងដំណើរការឈានទៅដល់គោលដៅ និងចេះកសាងធនធានមនុស្សដើម្បីទៅធ្វើសកម្មភាពបំរើទស្សនដែលខ្លួនបានកំណត់។ ច្បាស់លាស់ពីការងារដែលកំពុងធ្វើមិនបាចសាចសំដីឥតប្រយោជន៍ដូចជាការធ្វើសំណូមពរទៅរដ្ឋាភិបាលជាដើមគឺបុករុកទៅរកតែប្រជាពលរដ្ឋ គឺច្បាស់ថាអ្វីៗស្ថិតនៅលើប្រជាពលរដ្ឋ។ បើនិយាយពីបញ្ហា គឺយើងនិយាយពីបញ្ហាជ្រៅជាងអ្វីដែលមើលឃើញតែនឹងភ្នែកជាពិសេសយើងបង្ហាញពីប្រភពបញ្ហា និងទស្សនក្នុងការដោះស្រាយបញ្ហា រួមទាំងមានសកម្មភាពបំរើទស្សនៈនោះ។ ទស្សនវិស័យ បេះដូងភ្ជាប់មកខួរក្បាលដែលមានលក្ខណៈល្អិតល្អន់ និងច្បាស់លាស់ហើយព្យាយាមរុញច្រានទស្សនៈទាំងនោះឲ្យដល់គោលដៅដោយសិក្សយ៉ាងល្អិតល្អន់លើ បញ្ហា ប្រភពបញ្ហា ទស្សនក្នុងការដោះស្រាយបញ្ហា និងចែកការងារគ្នាធ្វើ)។ ដាក់ទស្សនរួចហើយធ្វើសកម្មភាពដើម្បីបំរើទស្សនៈរបស់យើងឲ្យចេញជារូបរាង។
មើលឃើញដោយការគិតដល់ទីជំរៅហើយរៀបចេញជាលំដាប់លំដោយការងារនិងចេញទៅ
ធ្វើការងារនោះ។
0 comments:
Speak up your mind
Tell us what you're thinking... !