តើនយោបាយមានន័យដូចម្តេច? នយោបាយជាសិល្បះ នាំឲ្យសម្រេចដល់គោលដៅ។ ការពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ពីនយោបាយ វាជាការចាំបាច់បំផុត ព្រោះពលរដ្ឋជាចលករសំខាន់ណាស់ ក្នុងការកសាងជាតិ ឲ្យមានការអភិវឌ្ឍន៍។ បុព្វហេតុរបស់មនុស្ស ដែលចង់ក្លាយជាអ្នកនយោបាយត្រឹមត្រូវ មិនមែនចង់បានប្រយោជន៍ផ្ទាល់ខ្លួន បន្លំខ្លួនមកសំងំពួនក្នុងចលនានយោបាយទេ គឺដួងចិត្តប្រកបទៅដោយការសង្គ្រោះ ប្រកបទៅដោយការឈឺឆ្អាល ប្រកបទៅដោយការចង់ជួយពិតប្រាកដ ជួយមនុស្សឲ្យរស់នៅក្នុងសាមញ្ញសុខ យុត្តិធម៌ សេរីភាព
និងលោកសម្ភារៈ រស់នៅក្នុងភាពរុងរឿង អភិវឌ្ឍន៏
បុគ្គលដែលពួកគេមានវត្ថុបំណងពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាទាំងអស់ នៅក្នុងសង្គមរបស់ពួកគេ ពុះពារចូលទៅក្នុងកន្លែងនយោបាយ ដោយខ្លួនគេមានសមត្ថភាព លទ្ធភាព
និងគុណសម្បត្តិផ្សេងៗទៀត ហើយមនុស្សដែលគិតប្រយោជន៍ផ្ទាល់ខ្លួនមិ នអាចធ្វើនយោបាយបានទេ។ យើងមានបំណងតែមួយគត់ គឺចង់ដោះស្រាយបញ្ហាជាតិគ្រប់បែបយ៉ាង សូម្បីគេមិនជួបបញ្ហាផ្ទាល់ខ្លួនក៏ដោយ ពួកគេពេញចិត្តចូលខ្លួនមកលីសែង រែកពន់បញ្ហាអស់ទាំងនេះ ដោយដួងចិត្តឈឺឆ្អាល ចង់ជួយពិតប្រាកដ។ ក្នុងចំណោមអ្នកធ្វើបុណ្យ គ្មានអ្វីប្រសើរជាងការធ្វើនយោបាយនោះទេ។ យើងប្រើពេលវេលា
សន្តិសុខ ថវិកា កំលាំង
ត្រូវទាញផលមកវិញ ឲ្យបានផលជាអតិបរិមា ទោះជាប្រឆាំងជាមួយអ្នកណាក៏មិនខ្វល់ទាល់តែសោះ សេចក្តីសុខរបស់មនុស្សពេញផ្ទៃប្រទេសសំខាន់ណាស់។ គណបក្សនយោបាយ
គឺជាបន្តុំមនុស្សដែលមានបំណងដើម្បីដោះស្រាយបញ្ហា គ្រប់បែបយ៉ាងរបស់មនុស្សភាគច្រើន ដូច្នេះសាលានយោបាយ គឺគេបង្រៀនមនុស្សដែលមានបំណងចង់ជួយមនុស្ស ភាគច្រើនដើម្បី
សម្រេចដល់គោលដៅ ប្រាសចាកភាពអាត្មានិយម។ អ្នកនយោបាយពិត
គឺគ្មានប្រយោជន៍ផ្ទាល់ខ្លួន មកផ្ជាប់ក្នុងចលនានយោបាយឡើយ បើពួកគេផ្ជាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ពេលដែលមានគេទិញឬឲ្យផលប្រយោជន៏ គឺទៅលឿនបំផុត។
ការមិនចូលរួមនយោបាយមានន័យថា យើងកំពុងតែចូលរួមបំរើ ឬដើរតាម អ្នកនយោបាយដោយដឹងខ្លួន ឬមិនដឹងខ្លួនយ៉ាងពេញទំហឹង។
0 comments:
Speak up your mind
Tell us what you're thinking... !