បើអ្នកស្គាល់ខ្លួនឯងច្បាស់ ស្គាល់ឧបសគ្គ ស្គាល់សត្រូវរបស់ខ្លួនច្បាស់លាស់ដោយគ្មានមោទនភាពលើខ្លួនឯង អ្នកចេញប្រយុទ្ធ១០០០ដងអ្នកឈ្នះទាំង១០០០ដង អាចធ្វើដូច្នេះបានលុះណាអ្នកមានចិត្តស្មើដោយឈរលើគោលដូចខាងក្រោម
១. ការស្គាល់ខ្លួនឯង៖
១. ការស្គាល់ខ្លួនឯង៖
- ត្រូវស្គាល់ដួងចិត្តខ្លួនឯងឲ្យបានច្បាស់ថាចិត្តរបស់អ្នកវាចង់ធ្វើការងារបម្រើអ្នកដទៃពិតប្រាកដ ឬគ្រាន់តែជាការរំជួលចិត្ត ពេលអ្នកមានលក្ខណបែបនេះធ្វើឲ្យអ្នកមានទំនុកចិត្ត និងមានលំនឹងផ្លូវចិត្ត
ចំណុចនេះមិនងាយប៉ុន្មានទេដោយយើងមានការគិតយ៉ាងត្រឹមត្រូវដោយខួរក្បាលនិងចិត្តខ្លួនឯងធ្វើក្បាលស្របគ្នា។ អ្នកជាមនុស្សមានវត្ថុបំណងពិតប្រាកដហើយបំណងនេះ គឺជាបំណងប្រាសចាកភាពអាត្មានិយមមិនកុហក
ខ្លួនឯងនេះជាចំណុចមិនអាចខ្វះបានក្នុងនាមជាមនុស្សជួយមនុស្សជាច្រើនហើយការងារយើងធ្វើ ក្នុងវត្ថុបំណងចង់បង្ក្រាបអំពើអាក្រក់ហើយចង់ឲ្យមនុស្សទាំងអស់រស់នៅក្រោមច្បាប់ទាំងអស់គ្នា បញ្ហារួមត្រូវចូលរួមដោះស្រាយរួមគ្នាមិនអាចទុកឲ្យនរណាធ្វើឲ្យយើងទ្បើយ។ ការស្គាល់ខ្លួនឯងកាន់តែល្អិតទៅៗ អ្នកអាចតាមទាន់ខណៈចិត្តរបស់អ្នក(មនុស្សដែលប៉ុនប្រសព្វក្នុងការនិយាយ គឺជាមនុស្សពិចារណាច្រើននិងជ្រៅហើយភាសានិយាយជាភាសាដួងចិត្តមិនមែនភាសាចេញពីខួរក្បាលនោះទេ ធ្វើដូច្នេះបានលុះណាបេះដូងស្អាតបរិសុទ្ធ)។ - គុណសម្បត្តិរបស់អ្នកគ្រប់គ្រាន់ហើយ ឬនៅ?
អ្នកអាចទប់ទល់ជាមួយឧបសគ្គបានទេ? អ្នកត្រូវមានទស្សនច្បាស់លាស់ គឺខួរក្បាលរបស់អ្នក
ត្រូវមានគំនិតស្រមើស្រមៃទុកជាមុន នៅពេលយើងចាប់ផ្តើមធ្វើអ្វីដែលយើងមានវត្ថុបំណងធ្វើវា ប្រសិនបើខុសបន្តិចបន្តួចអាចកែតម្រូវបាន បើស្ថានភាពបែបហ្នឹងមកដល់យើងគួរធ្វើដូចម្តេច (Dream)។
២.
ការស្គាល់ឧបសគ្គ ៖ ស្គាល់ចំណុចខ្លាំង និងចំណុចខ្សោយរបស់ឧបសគ្គ
ស្គាល់គោលដៅនិងវត្ថុបំណងរបស់ឧបសគ្គ។
0 comments:
Speak up your mind
Tell us what you're thinking... !