ស្ថានភាពប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន៖
១. ពលរដ្ឋភាគច្រើនជាអ្នកញៀនស្រា ញៀនគ្រឿងញៀនដែលនាំឲ្យបំផ្លាញខួរក្បាល ដែលអាចធ្វើឲ្យបាត់តួនាទីដូចជា សតិ សម្បជញ្ញៈ មនសិការ បញ្ញា និងឧត្តមគតិ។២. លេងល្បែងស៊ីសងផ្សេងៗបង្កើតចោរកម្ម និងភាពក្រីក្រដោយសារចាញ់ល្បែង និងបំផ្លាញពេលវេលា។
៣. ចំលងវប្បធម៌បរទេស គឺមានលក្ខណៈជាអ្នករងឥទ្ធិពល ធ្វើឲ្យប្រទេសបាត់បង់អត្តសញ្ញាណជាតិជាដំណើររលត់រលាយជាតិយ៉ាងឆាប់រហ័ស។
៤. ភាពអាត្មានិយម មិនខ្វល់ជាមួយអ្នកដទៃធ្វើយ៉ាងណាឲ្យតែបានប្រយោជន៍មកខ្លួនឬក្រុមគ្រួសារខ្លួន ធ្វើឲ្យមានការបែកបាក់ជាតិ និងធ្វើឲ្យសង្គមជាតិគ្មានសាមគ្គីផ្ទៃក្នុង។
៥. ភាពល្ងង់ខ្លៅ និងភាពអសកម្មក្នុងការចូលរួមកសាងប្រទេសជាតិ គឺពួកគាត់ចូលចិត្តផ្អែកលើអ្នកដទៃឬកត្តាខាងក្រៅ ធ្វើឲ្យពួកគាត់ចាំសើយផលដោយចង់បានគ្រប់យ៉ាងប៉ុន្តែមិនចូលរួមធ្វើ។ ដើម្បីបំបែកស្ថានភាពខាងលើនេះបាន គឺប្រើពីរវិធី ៖១. ពន្យល់លើគោលបីសំខាន់យ៉ាង គឺប្រជាធិបតេយ្យ ទាញឲ្យបានជាអតិបរិមាពីកិច្ចបដិបត្តិព្រះធម៌ និងសីលធម៌សង្គម ប្រើ
វិធានការច្បាប់ដែលដំបូងបំផុត គឺយកយន្តការ៨ចំណុចទៅដាក់ក្នុងប្រពន្ធ័ដឹកនាំរដ្ឋដើម្បីកាត់បន្ថយអំណាចរដ្ឋធ្វើឲ្យសិទ្ធិ និងអំណាចក្នុងការចាត់ចែងកិច្ចការប្រទេសជាតិ ស្ថិតក្នុងកណ្តាប់ដៃប្រជាពលរដ្ឋ។ ២. វិធានការនេះកើតមានបានលុះណាមានសម្លេងគាំទ្រ
គ្រប់គ្រាន់ពីពលរដ្ឋ។
0 comments:
Speak up your mind
Tell us what you're thinking... !