លក្ខន្តិកៈគណបក្ស
សម្គាល់៖ លក្ខន្តិកៈនេះបានអនុម័តក្នុងសមាជលើកទីមួយរបស់គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១១
មាត្រា២ ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានរូប “ជួង” ជាសញ្ញាសម្គាល់និងមានបាវចនា “រួមគិតរួមធ្វើរួមទទួលខុសត្រូវ“។
មាត្រា៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺជាអង្គការនយោបាយប្រមូលផ្តុំប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ដែលគោរពស្រឡាញ់សេរីភាពនិងប្រជាធិបតេយ្យ។បេសកកម្មរបស់គណបក្សគឺ កសាងប្រជាពលរដ្ឋឱ្យយល់ដឹងចេះកាន់ការប្រទេសជាតិតាមគន្លងប្រជា ធិបតេយ្យហើយកសាងប្រទេសឱ្យបានរុងរឿងសម្បូរសប្បាយ។
មាត្រា៥ ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ១០៨ B២ ផ្លូវ ៣១៥សង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញ។ ក្រៅពីទីស្នាក់ការកណ្តាលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានទីស្នាក់ការផ្សេងទៀតដែលមានតាំងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមានឈ្មោះថា “ការិយាល័យរាជធានី-ខេត្តក្រុង-ស្រុក-ខណ្ឌឃុំ-សង្កាត់”។
១. កាត់បន្ថយអំណាចរដ្ឋកសាងប្រទេសឱ្យមានសន្តិភាពឯករាជ្យនិងបូរណភាពទឹកដីពេញលេញ។
២. ប្រកាន់ខ្ជាប់គោលការណ៍ “រួមគិតរួមធ្វើរួមទទួលខុសត្រូវ“ ដើម្បីស្តារនិងកសាងប្រទេសឱ្យបានសម្បូរសប្បាយនិងមានសេចក្តីថ្លៃថ្នូរ។
៣. កសាងប្រជាពលរដ្ឋឱ្យមានចំណេះដឹងទូលំទូលាយ។
៤. ធានាតុល្យភាពអំណាចប្រសិទ្ធភាពនីតិរដ្ឋនិងបែងចែកចំណូលរដ្ឋតាមលំដាប់អាទិភាពដើម្បីធានាសន្តិសុខនិងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
៥. ជួយយុវជនបញ្ញវ័ន្តឱ្យមានលទ្ធភាពគ្រប់គ្រាន់មានលក្ខណសម្បត្តិល្អប្រសើរដើម្បីរួមចំណែកបម្រើការងារកសាងប្រទេស។
៦. រក្សាមិត្តភាព ចំណងទាក់ទងល្អជាមួយប្រទេសនិងប្រជាជាតិលើសកលលោកតាមគោលការណ៍ស្មើភាពនិងផលប្រយោជន៍ទៅវិញទៅមក។
មាត្រា៨ ៖
១. សមាជិកគណបក្សមានសិទ្ធិស្មើគ្នានិងមានករណីយកិច្ចជួយកសាងគណបក្សគោរពលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងនិងរាល់សេចក្តីសម្រេចរបស់គណបក្ស។
២. សកម្មភាពរបស់សមាជិកគណបក្សគឺសំដៅបម្រើប្រយោជន៍ប្រទេសជាតិនិងប្រយោជន៍មនុស្សទូទៅ។
មាត្រា៩៖ សមាជិកភាពអាចបាត់បង់ដោយសារមរណភាពការលាឈប់ឬការចូលជាសមាជិកគណបក្សដទៃ។
៣. សមាជិកគ្រប់រូបរបស់គណបក្សមានសិទ្ធិផ្ទៀងផ្ទាត់ត្រួតពិនិត្យរបាយការណ៍ខាងលើនេះលើកលែងតែបញ្ជីសារពើភណ្ឌនៃអចលនទ្រព្យ។
១. សមាជគណបក្ស
២. គណៈកម្មាធិការកណ្តាល
៣. គណៈកម្មាធិការអចិន្ត្រៃយ៍៍
៤. ក្រុមប្រឹក្សាមូលដ្ឋាន
៥. ក្រុមប្រឹក្សាវិន័យ
សមាជគណបក្ស
មាត្រា១២ ៖ សមាជជាស្ថាប័នដឹកនាំខ្ពស់បំផុតរបស់គណបក្សដែលមានសមាជសាមញ្ញនិងសមាជវិសាមញ្ញ។
១. សមាជសាមញ្ញប្រារឰធ្វើជាធម្មតារៀងរាល់ប្រាំ(៥) ឆ្នាំម្តង។ សមាជសាមញ្ញត្រូវដំណើរការក្រោមអធិបតីភាពរបស់គណៈកម្មការសមាជ។
២. កូរ៉ុមសមាជសាមញ្ញគឺពីរភាគបី(២/៣) នៃចំនួនសមាជិកសមាជ។ កូរ៉ុមនេះត្រូវបានកំណត់ហើយប្រកាសដោយគណៈកម្មការសមាជយ៉ាងតិចមួយ(១) ថ្ងៃមុនធ្វើសមាជ។
៣. ការកំណត់ពេលវេលារបៀបវារៈការងារនិងការជ្រើសរើសគណៈកម្មការសមាជសាមញ្ញត្រូវសម្រេចដោយគណៈកម្មាធិការកណ្តាលហើយត្រូវផ្សព្វផ្សាយយ៉ាងតិចសែសិប(៤០) ថ្ងៃមុនពេលសមាជ។
៤. របៀបរបបនិងកិច្ចការលម្អិតរបស់សមាជមានចែងក្នុងបទបញ្ញត្តិសម្រេចដោយគណៈកម្មាធិការកណ្តាល។
មាត្រា១៣ ៖សមាសភាពគណៈកម្មការសមាជសាមញ្ញមានប្រាំ(៥) រូប។ ប្រធាន
និងអនុប្រធានគណៈកម្មការនេះគឺជាសមាជិកគណៈកម្មាធិការកណ្តាលដែលត្រូវស្នើដោយគណៈកម្មាធិការអចិន្ត្រៃយ៍៍។ សមាជិកបី(៣) រូបទៀត នឹងត្រូវបានជ្រើសតាំងក្នុងសម័យប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាល។
១. គណៈកម្មការសមាជសាមញ្ញមានអំណាចរំសាយអង្គសមាជមុនចប់កម្មវិធីដែលបានគ្រោងទុកលុះត្រាតែមានការសម្រេចបន្ទាន់របស់គណៈកម្មាធិការអចិន្ត្រៃយ៍៍។
២. គណៈកម្មការសមាជសាមញ្ញត្រូវរំសាយដោយស្វ័យប្រវត្តិដប់ប្រាំ(១៥) ថ្ងៃក្រោយពេលសមាជ។
មាត្រា១៤ ៖ សមាជិកពេញសិទ្ធិនៃសមាជសាមញ្ញគឺ៖
១. សមាជិកគណៈកម្មាធិការកណ្តាល។
២. តំណាងក្រុមប្រឹក្សាមូលដ្ឋានតំណាងសាខានិងទីប្រឹក្សាគណបក្ស។
មាត្រា១៥៖សមាជសាមញ្ញមានភារកិច្ច៖
១. អនុម័តរបាយការណ៍របស់គណៈកម្មាធិការកណ្តាលរបាយការណ៍របស់ក្រុមប្រឹក្សាវិន័យនិងការបញ្ចប់អាណត្តិគណៈកម្មាធិការកណ្តាលអាណត្តិក្រុមប្រឹក្សាវិន័យ
និងអាណត្តិប្រធានគណបក្ស។
២. កំណត់យុទ្ធសាស្ត្រនិងគោលនយោបាយគណបក្ស។
៣. ជ្រើសតាំងសមាជិកគណៈកម្មាធិការកណ្តាលគណៈកម្មការកណ្តាលបម្រុងនិងជ្រើសរើសប្រធានគណបក្ស។
៤. ធ្វើវិសោធនកម្មលក្ខន្តិកៈនិងរំលាយគណបក្ស។
មាត្រា១៦ ៖ ភ្ញៀវចូលរួមសមាជត្រូវកំណត់ដោយគណៈកម្មការសមាជ។
មាត្រា១៧ ៖សមាជវិសាមញ្ញអាចប្រារឰធ្វើតាមមតិស្នើសុំពីរភាគបី(២/៣) របស់គណៈកម្មាធិការកណ្តាល។កិច្ចការទាំងអស់របស់សមាជវិសាមញ្ញត្រូវសម្រេចដោយ
គណៈកម្មាធិការអចិន្ត្រៃយ៍៍។
គណៈកម្មាធិការកណ្តាល
មាត្រា១៨ ៖ គណៈកម្មាធិការកណ្តាលគឺជាស្ថាប័នដឹកនាំនិងត្រួតពិនិត្យរាល់ការងារគណបក្សដែលត្រូវបានជ្រើសតាំងសម្រាប់អាណត្តិក្នុងចន្លោះពីសមាជសាមញ្ញមួយ
រហូតដល់សមាជសាមញ្ញមួយទៀត។ ដំណើរការការងាររបស់គណៈកម្មាធិការកណ្តាលប្រព្រឹត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
មាត្រា១៩ ៖ គណៈកម្មាធិការកណ្តាលមានភារកិច្ច ៖
១. ជ្រើសតាំងឬដកហូតតួនាទីជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សមាជិកគណៈកម្មាធិការកណ្តាលសមាជិកគណៈកម្មាធិការកណ្តាលបម្រុងប្រធានអនុប្រធានក្រុមប្រឹក្សាវិន័យអនុប្រធានគណបក្សអគ្គលេខាធិការនិងអគ្គលេខាធិការរងមួយ(១) នាក់។
២. អនុវត្តនិងត្រួតពិនិត្យរាល់ការងាររបស់គណបក្សរាប់តាំងពីការងារដែលសមាជបានអនុម័តឬដែលមានចែងក្នុងលក្ខន្តិកៈឬបទបញ្ជាផ្ទៃក្នុងឬសេចក្តីសម្រេចផ្សេងៗ។
៣. សម្រេចឬកែប្រែបទបញ្ជាផ្ទៃក្នុងរចនាសម្ព័ន្ធនិងសេចក្តីសម្រេចផ្សេងៗ។
៤. ពន្យាររយៈកាលកំណត់ធ្វើសមាជលើកពេលកំណត់ធ្វើសមាជនិងលុបចោលគម្រោងធ្វើសមាជ។
៥. ពិនិត្យ សម្រេចកិច្ចការដែលជាសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
៦. គ្មានសិទ្ធិសម្រេចរំលាយខ្លួនឯងក្រៅអង្គសមាជ។
៧. កូរ៉ុមដើម្បីដំណើរការរាល់សម័យប្រជុំពេញអង្គគឺចំនួនពីរភាគបី (២/៣) នៃសមាជិកគណៈកម្មាធិការកណ្តាល។
៨. រាល់ការសម្រេចរបស់គណៈកម្មាធិការកណ្តាលត្រូវមានការគាំទ្រដោយសំឡេងហាសិបភាគរយបូកមួយ(៥០%+១) នៃអ្នកចូលរួម។
មាត្រា២០ ៖ គណៈកម្មាធិការកណ្តាលកោះប្រជុំពេញអង្គក្រោមអធិបតីភាពប្រធានគណបក្សមិនលើសពីសាមសិប(៣០)
ថ្ងៃ ក្រោយសមាជដើម្បីកំណត់ចំនួននិងជ្រើសរើសអគ្គលេខាធិការរងមួយ(១) រូបសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍និងប្រធានអនុប្រធានក្រុមប្រឹក្សាវិន័យ។
មាត្រា២១៖ គណៈកម្មាធិការកណ្តាលកោះប្រជុំពេញអង្គក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍។
គណៈកម្មាធិការអចិន្ត្រៃយ៍
មាត្រា២២ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ជ្រើសរើសចេញពីសមាជិកគណៈកម្មាធិការកណ្តាល។គណៈកម្មាធិការអចិន្ត្រៃយ៍ជាអង្គភាពប្រចាំការរបស់គណៈកម្មាធិការកណ្តាល
ដែលដឹកនាំត្រួតពិនិត្យនិងចាត់ចែងរាល់កិច្ចការប្រចាំថ្ងៃរបស់គណបក្សឬលើកសំណើជូនគណៈកម្មាធិការកណ្តាលសម្រេច។ ដំណើរការការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍ប្រព្រឹត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
មាត្រា២៣ ៖គណៈកម្មាធិការអចិន្ត្រៃយ៍៍មានសមាជិកយ៉ាងតិចប្រាំបួន (៩) រូបគឺប្រធានគណបក្ស អនុប្រធានគណបក្សពីរ (២) រូប អគ្គលេខាធិការអគ្គលេខាធិការរងមួយ (១) រូប
និងត្រូវជ្រើសតាំងបន្ថែមបួន (៤) រូប ឬច្រើនរូបទៀត ចេញពីសមាជិកគណៈកម្មាធិការកណ្តាល។ អគ្គលេខាធិការរងម្នាក់
និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បន្ថែមត្រូវជ្រើសតាំងដោយគណៈកម្មាធិការ កណ្តាលដែលបេក្ខភាពអ្នកទាំងនោះត្រូវបានស្នើឡើងដោយប្រធានគណបក្ស
ក្រោយពីការពិគ្រោះជាមួយអនុប្រធានគណបក្សទាំងពីរ (២) រូប និងអគ្គលេខាធិការ។
មាត្រា២៤ ៖ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវផ្លាស់វេនគ្នាបី (៣) ខែម្តង ទទួល ភារកិច្ចជាប្រធានគណៈកម្មាធិការនេះ។
មាត្រា២៥ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍មានភារកិច្ច ៖
១. ស្នើបេក្ខជនគណៈកម្មាធិការកណ្តាល និងគណៈកម្មាធិការកណ្តាលបម្រុងដាក់ជូនអង្គសមាជអនុម័ត។
២. សម្រេចបង្កើត ទទួលស្គាល់ ឬលុបចោលការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងគណៈកម្មការជំនាញ។
៣. បំពេញការងារតាមការសម្រេចរបស់គណៈកម្មាធិការកណ្តាល ពិនិត្យកិច្ចការប្រចាំថ្ងៃរបស់អគ្គលេខាធិការ ក្រុមសវនកម្ម ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងគណៈកម្មការជំនាញ។
៤. រៀបយុទ្ធសាស្ត្រ និងគម្រោងការងារដាក់ជូនគណៈកម្មាធិការកណ្តាល។
៥. កំណត់ជំហរគណបក្ស និងសម្រេចកិច្ចការទូទៅដែលមានលក្ខណៈចាំបាច់បន្ទាន់ ឬបញ្ហាជាករណីមិនប្រក្រតី។
៦. ធ្វើសេចក្តីព្រាងខ្លឹមសារវិសោធនកម្មលក្ខន្តិកៈ សំណើកែប្រែឈ្មោះគណបក្ស សំណើរំលាយគណបក្ស និងសំណើកែប្រែរចនាសម្ព័ន្ធ។
៧. រាល់កិច្ចការដូចមានចែងក្នុងចំណុចប្រាំមួយ (៦) ខាងលើត្រូវដាក់ជូនគណៈកម្មាធិការកណ្តាលពិនិត្យសម្រេច។
៨. សម្រេចការផ្លាស់ទីតាំងស្នាក់ការកណ្តាលគណបក្ស។
៩. ស្នើគណៈកម្មាធិការកណ្តាលឱ្យជ្រើសបន្ថែមសមាជិកគណៈកម្មាធិការ កណ្តាល និងសមាជិកគណៈកម្មាធិការកណ្តាលបម្រុង ជ្រើសតាំង ឬរំសាយក្រុម សវនកម្ម
និងសមាជិកក្រុមប្រឹក្សាវិន័យ។១០. ត្រួតពិនិត្យបញ្ជីសារពើភណ្ឌ និងគ្រប់គ្រង ចាត់ចែងលើរាល់ធនធានគណបក្ស។
១១. សម្រេចលើរាល់ករណីសាខាគណបក្ស។
១២. សមាជិកនីមួយៗនៃគណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវឆ្លើយ ពន្យល់រាល់សំណួររបស់សមាជិកគណៈកម្មាធិការកណ្តាល ឬក្រុមសម្ព័ន្ធយុវជន ដែលបានផ្ញើមកតាមរយៈលេខាធិការដ្ឋាន។
១៣. ជាស្ថាប័នជម្រះក្តីឧទ្ធរណ៍តែមួយ (១) គត់ បន្ទាប់ពីក្រុមប្រឹក្សាវិន័យ។
ក្រុមប្រឹក្សាមូលដ្ឋាន
មាត្រា២៦៖ ក្រុមប្រឹក្សាមូលដ្ឋានគឺជាសេនាធិការរបស់គណបក្សដែលធ្វើការងារក្នុង ភូមិសាស្ត្រទឹកដីរបស់ប្រទេស និងក្នុងស្រទាប់ប្រជាពលរដ្ឋ។ ក្រុមប្រឹក្សាមូលដ្ឋានគឺ ៖
១. ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់។
២. អង្គការមហាជនដែលស្ម័គ្រគាំទ្រគណបក្ស។
មាត្រា២៧៖ ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ មានបី (៣) លំដាប់ថ្នាក់រដ្ឋបាលគឺ ៖១.ការិយាល័យរាជធានី-ខេត្ត។
២. ការិយាល័យក្រុង-ស្រុក-ខណ្ឌ។
៣. ការិយាល័យឃុំ-សង្កាត់។
មាត្រា២៨៖ ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់មានទម្រង់ដូចខាងក្រោម ៖
១. រាល់ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ត្រូវបានដឹកនាំ និងចាត់ចែងការងារដោយលេខាធិការមួយ (១) រូប និងលេខាធិការរងមួយ (១) រូប ឬច្រើនរូប អមដោយបុគ្គលិកមួយចំនួនដើម្បីជួយការងារការិយាល័យ។
២. ចំនួនសមាជិក និងចំនួនលេខាធិការរងការិយាល័យរាជធានី-ខេត្ត មានអាណត្តិប្រាំ (៥) ឆ្នាំ ត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍។
៣. ចំនួនសមាជិក និងចំនួនលេខាធិការរងការិយាល័យក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់មានអាណត្តិប្រាំ (៥) ឆ្នាំ ត្រូវកំណត់ដោយការិយាល័យរាជធានី-ខេត្ត។
៤. ភារកិច្ចការិយាល័យនៃក្រុមប្រឹក្សាមូលដ្ឋាន ត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍។
ក្រុមប្រឹក្សាវិន័យ
មាត្រា២៩ ៖ ក្រុមប្រឹក្សាវិន័យគឺជាស្ថាប័នតុលាការរបស់គណបក្សមានសមាសភាពប្រាំ (៥)រូប មានអាណត្តិដំណាលគ្នានឹងអាណត្តិគណៈកម្មាធិការកណ្តាល។ ដំណើរការការងារ
របស់ក្រុមប្រឹក្សាវិន័យប្រព្រឹត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
មាត្រា៣០ ៖ក្រុមប្រឹក្សាវិន័យមានភារកិច្ចទទួល និងចាត់ការលើពាក្យបណ្តឹងធ្វើការចោទប្រកាន់ និងជម្រះក្តី។ រាល់សាលក្រមចេញពីក្រុមប្រឹក្សាវិន័យជាសាលក្រមបិទផ្លូវឧទ្ធរណ៍
លើកលែងតែសាលក្រមដែលសម្រេចដកហូតសមាជិកភាព មុខតំណែង តួនាទី ត្រូវដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យសម្រេច។
សាខាគណបក្សមានលក្ខណៈ និងដំណើរការការងារតាមស្ថានភាពជាក់ស្តែងនៅបរទេស។
មាត្រា៣២៖គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យត្រូវបានដឹកនាំដោយប្រធានមួយ (១) រូប អមដោយអនុប្រធានពីរ (២) រូប។
បេក្ខជនឈរឈ្មោះជាប្រធានគណបក្សត្រូវមានការគាំទ្រជាមុនពីសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍ យ៉ាងតិចប្រាំ (៥) រូប ឬមានការគាំទ្រជាមុន
ពីសមាជិកគណៈកម្មាធិការកណ្តាលចំនួនហាសិបភាគរយ បូកមួយ (៥០%+១)។
១. អនុប្រធានពីរ (២) រូប ត្រូវបានជ្រើសតាំងដោយគណៈកម្មាធិការកណ្តាល បន្ទាប់ពីការជ្រើសតាំងប្រធានគណបក្សរួចហើយភ្លាម។ ប្រធានគណបក្ស
ជាអ្នកស្នើបេក្ខភាពអនុប្រធាន។២. ភារកិច្ចដឹកនាំរបស់ប្រធាន – អនុប្រធានគណបក្សមានចែងនៅក្នុងបទបញ្ជាសម្រេចដោយគណៈកម្មាធិការកណ្តាល។
ប្រធានគណបក្សបែងចែកភារកិច្ចជូនអនុប្រធានគណបក្ស ដោយមានការយល់ព្រមពីគណៈកម្មាធិការអចិន្ត្រៃយ៍។ អនុប្រធានម្នាក់ទទួលខុសត្រូវការងារហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិគណបក្ស។
៣. អាណត្តិប្រធាន និងអនុប្រធានគណបក្សមានរយៈពេលពីសមាជសាមញ្ញមួយ ទៅសមាជសាមញ្ញមួយទៀត លើកលែងមានបញ្ហាមិនប្រក្រតី។៤.
គ្មានជនណាម្នាក់ត្រូវបានជ្រើសតាំងជាលើកទីបីឱ្យធ្វើជាប្រធានគណបក្សលើក លែងតែបេក្ខភាពជននោះមានការគាំទ្រជាមុនពីគណៈកម្មាធិការអចិន្ត្រៃយ៍៍។
មាត្រា៣៣៖ ប្រធានស្តីទីគណបក្សអាចត្រូវជ្រើសតាំងដោយគណៈ កម្មាធិការកណ្តាលមិនលើសពីដប់ប្រាំ (១៥) ថ្ងៃ ក្រោយមរណភាពប្រធានគណបក្ស
ឬករណីដែលជាសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។ ករណីដូចនេះ អនុប្រធានមួយ (១) រូប ត្រូវបានគណៈកម្មាធិការកណ្តាលតែងតាំងជាប្រធានស្តីទីគណបក្ស នាសម័យប្រជុំពេញអង្គ។
អគ្គលេខាធិការ
មាត្រា៣៤៖អគ្គលេខាធិការ គឺជាតំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ បំពេញកិច្ចការដែលជាជីវភាពប្រចាំថ្ងៃរបស់គណបក្ស។
១. អគ្គលេខាធិការត្រូវបានជ្រើសតាំងដោយគណៈកម្មាធិការកណ្តាល បន្ទាប់ពីការជ្រើសតាំងប្រធានគណបក្សរួចហើយភ្លាម។ ប្រធានគណបក្សជាអ្នកស្នើបេក្ខភាពអគ្គលេខាធិការ។
២. ភារកិច្ចរបស់អគ្គលេខាធិការត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍។
៣. អាណត្តិអគ្គលេខាធិការមានរយៈពេលពីសមាជសាមញ្ញមួយទៅសមាជ សាមញ្ញមួយទៀត លើកលែងតែកើតមានករណីមិនប្រក្រតីដែលត្រូវយោងតាមសេចក្តី
សម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
៤. អគ្គលេខាធិការជ្រើសរើសសមាសភាពអគ្គលេខាធិការរង ហើយដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេច។
អគ្គលេខាធិការរងម្នាក់ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍។ អគ្គលេខាធិការបែងចែកភារកិច្ចជូនអគ្គលេខាធិការរងដោយមានការយល់ព្រមពីគណៈ កម្មាធិការអចិន្ត្រៃយ៍។ ក្រុមសវនកម្ម
មាត្រា៣៥៖យោងមាត្រា២៥.៩ ក្រុមសវនកម្មមានសមាសភាពបី (៣) រូប គឺនាយកសវនកម្មមួយ (១) រូប និងសមាជិកពីរ (២) រូប មានការិយាល័យតាំងនៅទីស្នាក់ការកណ្តាលគណបក្ស។ អង្គភាពសវនកម្មអាចមានបុគ្គលិកសម្រាប់បម្រើការងារក្នុងការិយាល័យ។
មាត្រា៣៦ ៖ក្រុមសវនកម្មត្រួតពិនិត្យចំណូលចំណាយ និងបញ្ជីសារពើភណ្ឌ ជាធម្មតាមួយឆ្នាំម្តង។ ចំណាត់ការត្រួតពិនិត្យខុសពីធម្មតា អាចធ្វើបានតាមករណីដែលជាសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
មាត្រា៣៧៖របាយការណ៍សវនកម្មអាចផ្សព្វផ្សាយជាសាធារណៈ។
មាត្រា៣៨៖ក្រុមសវនកម្មអាចទទួលពាក្យបណ្តឹង ហើយដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេច។
មាត្រា៣៩៖ក្រុមសវនកម្មអាចស្នើគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេចចាត់ការលើរាល់ករណីចំណូលចំណាយ។
មាត្រា៤០ ៖ អាណត្តិការងារក្រុមសវនកម្មមានរយៈពេលពីសមាជមួយទៅសមាជមួយទៀត លើកលែងមានករណីមិនប្រក្រតីដោយយោងតាមសេចក្តីសម្រេចរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍។
មាត្រា៤២ ៖ លក្ខន្តិកៈនេះមានសុពលភាពគតិយុត្តិភ្លាម បន្ទាប់ពីអង្គសមាជលើកទីមួយ(១) បានអនុម័ត។ សូមចុចទីនេះដើម្បីទាញយកលក្ខន្តិកៈជា PDF (ទាញយក)
សម្គាល់៖ លក្ខន្តិកៈនេះបានអនុម័តក្នុងសមាជលើកទីមួយរបស់គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១១
លក្ខន្តិកៈ
បុព្វកថា
- ដោយធ្លាប់រងការឈឺចាប់សព្វបែបយ៉ាងកាលដែលប្រទេសជាតិស្ថិតនៅក្រោមរណបបរទេសនិងជាពិសេសនៅក្រោមរបបប្រល័យពូជសាសន៍(១៩៧៥-១៩៧៩)-
ដោយមានបំណងឱ្យការផ្ទេរអំណាចដឹកនាំប្រទេសជាតិធ្វើទៅបានរលូនតាមគន្លងប្រជាធិបតេយ្យ- ដោយយល់ច្បាស់ថាប្រទេសកម្ពុជាត្រូវឈានដល់របត់កែប្រែមួយយ៉ាង
សំខាន់ក្នុងប្រវត្តិសាស្ត្រប្រជាពលរដ្ឋខ្មែរមួយក្រុមដែលមានទស្សនៈនិងការយល់ឃើញប្រហាក់ប្រហែលគ្នាពុះពោរដោយឆន្ទៈនិងការប្តេជ្ញាមោះមុតបានបូជាកម្លាំងកាយចិត្តពិចារណារិះរកវិធីកែប្រែផ្នត់គំនិតមនុស្សក្នុងសង្គមដោយមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជាច្រើនទៀតរហូតដល់ព្រមព្រៀងគ្នាបង្កើត “គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ”នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០០៥ដើម្បីចូលរួមកសាងប្រទេសជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់និងអាចសម្រេចវាសនាខ្លួនដោយខ្លួនឯង។
ការប្រជុំគ្នាជាបន្តបន្ទាប់បានសម្រេចចេញជាអត្ថបទលក្ខន្តិកៈចុះថ្ងៃទី២៥ខែឧសភាឆ្នាំ២០០៦។ សមាជលើកទី១របស់គណបក្សដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០១១បានធ្វើវិសោធនកម្មលក្ខន្តិកៈឆ្នាំ២០០៦ហើយបានអនុម័តអត្ថបទលក្ខន្តិកៈដូចតទៅ៖
ជំពូក១
បញ្ញត្តិទូទៅ
មាត្រា១៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអក្សរកាត់ “គ.ស.ប” ជាភាសាអង់គ្លេសLEAGUE FOR DEMOCRACY PARTY ជាអក្សរកាត់ “LDP“។មាត្រា២ ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានរូប “ជួង” ជាសញ្ញាសម្គាល់និងមានបាវចនា “រួមគិតរួមធ្វើរួមទទួលខុសត្រូវ“។
មាត្រា៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺជាអង្គការនយោបាយប្រមូលផ្តុំប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ដែលគោរពស្រឡាញ់សេរីភាពនិងប្រជាធិបតេយ្យ។បេសកកម្មរបស់គណបក្សគឺ កសាងប្រជាពលរដ្ឋឱ្យយល់ដឹងចេះកាន់ការប្រទេសជាតិតាមគន្លងប្រជា ធិបតេយ្យហើយកសាងប្រទេសឱ្យបានរុងរឿងសម្បូរសប្បាយ។
មាត្រា៥ ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ១០៨ B២ ផ្លូវ ៣១៥សង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញ។ ក្រៅពីទីស្នាក់ការកណ្តាលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានទីស្នាក់ការផ្សេងទៀតដែលមានតាំងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមានឈ្មោះថា “ការិយាល័យរាជធានី-ខេត្តក្រុង-ស្រុក-ខណ្ឌឃុំ-សង្កាត់”។
ជំពូក២
បន្ទាត់នយោបាយ
មាត្រា៦៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានបន្ទាត់នយោបាយដូចតទៅ៖ ១. កាត់បន្ថយអំណាចរដ្ឋកសាងប្រទេសឱ្យមានសន្តិភាពឯករាជ្យនិងបូរណភាពទឹកដីពេញលេញ។
២. ប្រកាន់ខ្ជាប់គោលការណ៍ “រួមគិតរួមធ្វើរួមទទួលខុសត្រូវ“ ដើម្បីស្តារនិងកសាងប្រទេសឱ្យបានសម្បូរសប្បាយនិងមានសេចក្តីថ្លៃថ្នូរ។
៣. កសាងប្រជាពលរដ្ឋឱ្យមានចំណេះដឹងទូលំទូលាយ។
៤. ធានាតុល្យភាពអំណាចប្រសិទ្ធភាពនីតិរដ្ឋនិងបែងចែកចំណូលរដ្ឋតាមលំដាប់អាទិភាពដើម្បីធានាសន្តិសុខនិងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
៥. ជួយយុវជនបញ្ញវ័ន្តឱ្យមានលទ្ធភាពគ្រប់គ្រាន់មានលក្ខណសម្បត្តិល្អប្រសើរដើម្បីរួមចំណែកបម្រើការងារកសាងប្រទេស។
៦. រក្សាមិត្តភាព ចំណងទាក់ទងល្អជាមួយប្រទេសនិងប្រជាជាតិលើសកលលោកតាមគោលការណ៍ស្មើភាពនិងផលប្រយោជន៍ទៅវិញទៅមក។
ជំពូក៣
សមាជិកភាពសិទ្ធិនិងករណីយកិច្ចសមាជិក
មាត្រា៧ ៖ ប្រជាពលរដ្ឋពេញវ័យគ្រប់រូបអាចធ្វើជាសមាជិករបស់គណបក្ស។មាត្រា៨ ៖
១. សមាជិកគណបក្សមានសិទ្ធិស្មើគ្នានិងមានករណីយកិច្ចជួយកសាងគណបក្សគោរពលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងនិងរាល់សេចក្តីសម្រេចរបស់គណបក្ស។
២. សកម្មភាពរបស់សមាជិកគណបក្សគឺសំដៅបម្រើប្រយោជន៍ប្រទេសជាតិនិងប្រយោជន៍មនុស្សទូទៅ។
មាត្រា៩៖ សមាជិកភាពអាចបាត់បង់ដោយសារមរណភាពការលាឈប់ឬការចូលជាសមាជិកគណបក្សដទៃ។
ជំពូក៤
ធនធានគណបក្ស
មាត្រា១០៖ ធនធានគណបក្សគឺជាចលនទ្រព្យនិងអចលនទ្រព្យដែលបានចុះបញ្ជីសារពើភណ្ឌ។បញ្ជីមួយច្បាប់តម្កល់នៅអគ្គលេខាធិការដ្ឋាននិងមួយច្បាប់ទៀតនៅការិយាល័យប្រធានគណបក្ស។ ១.ធនធានគណបក្សមានប្រភពពីទានរបស់សមាជិកនិងពីប្រភពស្របច្បាប់ផ្សេងៗទៀត។២.របាយការណ៍ស្តីពីចំណូលចំណាយរបស់គណបក្សអាចផ្សព្វផ្សាយជាសាធារណៈ។៣. សមាជិកគ្រប់រូបរបស់គណបក្សមានសិទ្ធិផ្ទៀងផ្ទាត់ត្រួតពិនិត្យរបាយការណ៍ខាងលើនេះលើកលែងតែបញ្ជីសារពើភណ្ឌនៃអចលនទ្រព្យ។
ជំពូក៥
រចនាសម្ព័ន្ឋគណបក្ស
មាត្រា១១ ៖ រចនាសម្ព័ន្ធគណបក្សគឺ៖១. សមាជគណបក្ស
២. គណៈកម្មាធិការកណ្តាល
៣. គណៈកម្មាធិការអចិន្ត្រៃយ៍៍
៤. ក្រុមប្រឹក្សាមូលដ្ឋាន
៥. ក្រុមប្រឹក្សាវិន័យ
សមាជគណបក្ស
មាត្រា១២ ៖ សមាជជាស្ថាប័នដឹកនាំខ្ពស់បំផុតរបស់គណបក្សដែលមានសមាជសាមញ្ញនិងសមាជវិសាមញ្ញ។
១. សមាជសាមញ្ញប្រារឰធ្វើជាធម្មតារៀងរាល់ប្រាំ(៥) ឆ្នាំម្តង។ សមាជសាមញ្ញត្រូវដំណើរការក្រោមអធិបតីភាពរបស់គណៈកម្មការសមាជ។
២. កូរ៉ុមសមាជសាមញ្ញគឺពីរភាគបី(២/៣) នៃចំនួនសមាជិកសមាជ។ កូរ៉ុមនេះត្រូវបានកំណត់ហើយប្រកាសដោយគណៈកម្មការសមាជយ៉ាងតិចមួយ(១) ថ្ងៃមុនធ្វើសមាជ។
៣. ការកំណត់ពេលវេលារបៀបវារៈការងារនិងការជ្រើសរើសគណៈកម្មការសមាជសាមញ្ញត្រូវសម្រេចដោយគណៈកម្មាធិការកណ្តាលហើយត្រូវផ្សព្វផ្សាយយ៉ាងតិចសែសិប(៤០) ថ្ងៃមុនពេលសមាជ។
៤. របៀបរបបនិងកិច្ចការលម្អិតរបស់សមាជមានចែងក្នុងបទបញ្ញត្តិសម្រេចដោយគណៈកម្មាធិការកណ្តាល។
មាត្រា១៣ ៖សមាសភាពគណៈកម្មការសមាជសាមញ្ញមានប្រាំ(៥) រូប។ ប្រធាន
និងអនុប្រធានគណៈកម្មការនេះគឺជាសមាជិកគណៈកម្មាធិការកណ្តាលដែលត្រូវស្នើដោយគណៈកម្មាធិការអចិន្ត្រៃយ៍៍។ សមាជិកបី(៣) រូបទៀត នឹងត្រូវបានជ្រើសតាំងក្នុងសម័យប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាល។
១. គណៈកម្មការសមាជសាមញ្ញមានអំណាចរំសាយអង្គសមាជមុនចប់កម្មវិធីដែលបានគ្រោងទុកលុះត្រាតែមានការសម្រេចបន្ទាន់របស់គណៈកម្មាធិការអចិន្ត្រៃយ៍៍។
២. គណៈកម្មការសមាជសាមញ្ញត្រូវរំសាយដោយស្វ័យប្រវត្តិដប់ប្រាំ(១៥) ថ្ងៃក្រោយពេលសមាជ។
មាត្រា១៤ ៖ សមាជិកពេញសិទ្ធិនៃសមាជសាមញ្ញគឺ៖
១. សមាជិកគណៈកម្មាធិការកណ្តាល។
២. តំណាងក្រុមប្រឹក្សាមូលដ្ឋានតំណាងសាខានិងទីប្រឹក្សាគណបក្ស។
មាត្រា១៥៖សមាជសាមញ្ញមានភារកិច្ច៖
១. អនុម័តរបាយការណ៍របស់គណៈកម្មាធិការកណ្តាលរបាយការណ៍របស់ក្រុមប្រឹក្សាវិន័យនិងការបញ្ចប់អាណត្តិគណៈកម្មាធិការកណ្តាលអាណត្តិក្រុមប្រឹក្សាវិន័យ
និងអាណត្តិប្រធានគណបក្ស។
២. កំណត់យុទ្ធសាស្ត្រនិងគោលនយោបាយគណបក្ស។
៣. ជ្រើសតាំងសមាជិកគណៈកម្មាធិការកណ្តាលគណៈកម្មការកណ្តាលបម្រុងនិងជ្រើសរើសប្រធានគណបក្ស។
៤. ធ្វើវិសោធនកម្មលក្ខន្តិកៈនិងរំលាយគណបក្ស។
មាត្រា១៦ ៖ ភ្ញៀវចូលរួមសមាជត្រូវកំណត់ដោយគណៈកម្មការសមាជ។
មាត្រា១៧ ៖សមាជវិសាមញ្ញអាចប្រារឰធ្វើតាមមតិស្នើសុំពីរភាគបី(២/៣) របស់គណៈកម្មាធិការកណ្តាល។កិច្ចការទាំងអស់របស់សមាជវិសាមញ្ញត្រូវសម្រេចដោយ
គណៈកម្មាធិការអចិន្ត្រៃយ៍៍។
គណៈកម្មាធិការកណ្តាល
មាត្រា១៨ ៖ គណៈកម្មាធិការកណ្តាលគឺជាស្ថាប័នដឹកនាំនិងត្រួតពិនិត្យរាល់ការងារគណបក្សដែលត្រូវបានជ្រើសតាំងសម្រាប់អាណត្តិក្នុងចន្លោះពីសមាជសាមញ្ញមួយ
រហូតដល់សមាជសាមញ្ញមួយទៀត។ ដំណើរការការងាររបស់គណៈកម្មាធិការកណ្តាលប្រព្រឹត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
មាត្រា១៩ ៖ គណៈកម្មាធិការកណ្តាលមានភារកិច្ច ៖
១. ជ្រើសតាំងឬដកហូតតួនាទីជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សមាជិកគណៈកម្មាធិការកណ្តាលសមាជិកគណៈកម្មាធិការកណ្តាលបម្រុងប្រធានអនុប្រធានក្រុមប្រឹក្សាវិន័យអនុប្រធានគណបក្សអគ្គលេខាធិការនិងអគ្គលេខាធិការរងមួយ(១) នាក់។
២. អនុវត្តនិងត្រួតពិនិត្យរាល់ការងាររបស់គណបក្សរាប់តាំងពីការងារដែលសមាជបានអនុម័តឬដែលមានចែងក្នុងលក្ខន្តិកៈឬបទបញ្ជាផ្ទៃក្នុងឬសេចក្តីសម្រេចផ្សេងៗ។
៣. សម្រេចឬកែប្រែបទបញ្ជាផ្ទៃក្នុងរចនាសម្ព័ន្ធនិងសេចក្តីសម្រេចផ្សេងៗ។
៤. ពន្យាររយៈកាលកំណត់ធ្វើសមាជលើកពេលកំណត់ធ្វើសមាជនិងលុបចោលគម្រោងធ្វើសមាជ។
៥. ពិនិត្យ សម្រេចកិច្ចការដែលជាសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
៦. គ្មានសិទ្ធិសម្រេចរំលាយខ្លួនឯងក្រៅអង្គសមាជ។
៧. កូរ៉ុមដើម្បីដំណើរការរាល់សម័យប្រជុំពេញអង្គគឺចំនួនពីរភាគបី (២/៣) នៃសមាជិកគណៈកម្មាធិការកណ្តាល។
៨. រាល់ការសម្រេចរបស់គណៈកម្មាធិការកណ្តាលត្រូវមានការគាំទ្រដោយសំឡេងហាសិបភាគរយបូកមួយ(៥០%+១) នៃអ្នកចូលរួម។
មាត្រា២០ ៖ គណៈកម្មាធិការកណ្តាលកោះប្រជុំពេញអង្គក្រោមអធិបតីភាពប្រធានគណបក្សមិនលើសពីសាមសិប(៣០)
ថ្ងៃ ក្រោយសមាជដើម្បីកំណត់ចំនួននិងជ្រើសរើសអគ្គលេខាធិការរងមួយ(១) រូបសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍និងប្រធានអនុប្រធានក្រុមប្រឹក្សាវិន័យ។
មាត្រា២១៖ គណៈកម្មាធិការកណ្តាលកោះប្រជុំពេញអង្គក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍។
គណៈកម្មាធិការអចិន្ត្រៃយ៍
មាត្រា២២ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ជ្រើសរើសចេញពីសមាជិកគណៈកម្មាធិការកណ្តាល។គណៈកម្មាធិការអចិន្ត្រៃយ៍ជាអង្គភាពប្រចាំការរបស់គណៈកម្មាធិការកណ្តាល
ដែលដឹកនាំត្រួតពិនិត្យនិងចាត់ចែងរាល់កិច្ចការប្រចាំថ្ងៃរបស់គណបក្សឬលើកសំណើជូនគណៈកម្មាធិការកណ្តាលសម្រេច។ ដំណើរការការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍ប្រព្រឹត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
មាត្រា២៣ ៖គណៈកម្មាធិការអចិន្ត្រៃយ៍៍មានសមាជិកយ៉ាងតិចប្រាំបួន (៩) រូបគឺប្រធានគណបក្ស អនុប្រធានគណបក្សពីរ (២) រូប អគ្គលេខាធិការអគ្គលេខាធិការរងមួយ (១) រូប
និងត្រូវជ្រើសតាំងបន្ថែមបួន (៤) រូប ឬច្រើនរូបទៀត ចេញពីសមាជិកគណៈកម្មាធិការកណ្តាល។ អគ្គលេខាធិការរងម្នាក់
និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បន្ថែមត្រូវជ្រើសតាំងដោយគណៈកម្មាធិការ កណ្តាលដែលបេក្ខភាពអ្នកទាំងនោះត្រូវបានស្នើឡើងដោយប្រធានគណបក្ស
ក្រោយពីការពិគ្រោះជាមួយអនុប្រធានគណបក្សទាំងពីរ (២) រូប និងអគ្គលេខាធិការ។
មាត្រា២៤ ៖ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវផ្លាស់វេនគ្នាបី (៣) ខែម្តង ទទួល ភារកិច្ចជាប្រធានគណៈកម្មាធិការនេះ។
មាត្រា២៥ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍មានភារកិច្ច ៖
១. ស្នើបេក្ខជនគណៈកម្មាធិការកណ្តាល និងគណៈកម្មាធិការកណ្តាលបម្រុងដាក់ជូនអង្គសមាជអនុម័ត។
២. សម្រេចបង្កើត ទទួលស្គាល់ ឬលុបចោលការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងគណៈកម្មការជំនាញ។
៣. បំពេញការងារតាមការសម្រេចរបស់គណៈកម្មាធិការកណ្តាល ពិនិត្យកិច្ចការប្រចាំថ្ងៃរបស់អគ្គលេខាធិការ ក្រុមសវនកម្ម ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងគណៈកម្មការជំនាញ។
៤. រៀបយុទ្ធសាស្ត្រ និងគម្រោងការងារដាក់ជូនគណៈកម្មាធិការកណ្តាល។
៥. កំណត់ជំហរគណបក្ស និងសម្រេចកិច្ចការទូទៅដែលមានលក្ខណៈចាំបាច់បន្ទាន់ ឬបញ្ហាជាករណីមិនប្រក្រតី។
៦. ធ្វើសេចក្តីព្រាងខ្លឹមសារវិសោធនកម្មលក្ខន្តិកៈ សំណើកែប្រែឈ្មោះគណបក្ស សំណើរំលាយគណបក្ស និងសំណើកែប្រែរចនាសម្ព័ន្ធ។
៧. រាល់កិច្ចការដូចមានចែងក្នុងចំណុចប្រាំមួយ (៦) ខាងលើត្រូវដាក់ជូនគណៈកម្មាធិការកណ្តាលពិនិត្យសម្រេច។
៨. សម្រេចការផ្លាស់ទីតាំងស្នាក់ការកណ្តាលគណបក្ស។
៩. ស្នើគណៈកម្មាធិការកណ្តាលឱ្យជ្រើសបន្ថែមសមាជិកគណៈកម្មាធិការ កណ្តាល និងសមាជិកគណៈកម្មាធិការកណ្តាលបម្រុង ជ្រើសតាំង ឬរំសាយក្រុម សវនកម្ម
និងសមាជិកក្រុមប្រឹក្សាវិន័យ។១០. ត្រួតពិនិត្យបញ្ជីសារពើភណ្ឌ និងគ្រប់គ្រង ចាត់ចែងលើរាល់ធនធានគណបក្ស។
១១. សម្រេចលើរាល់ករណីសាខាគណបក្ស។
១២. សមាជិកនីមួយៗនៃគណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវឆ្លើយ ពន្យល់រាល់សំណួររបស់សមាជិកគណៈកម្មាធិការកណ្តាល ឬក្រុមសម្ព័ន្ធយុវជន ដែលបានផ្ញើមកតាមរយៈលេខាធិការដ្ឋាន។
១៣. ជាស្ថាប័នជម្រះក្តីឧទ្ធរណ៍តែមួយ (១) គត់ បន្ទាប់ពីក្រុមប្រឹក្សាវិន័យ។
ក្រុមប្រឹក្សាមូលដ្ឋាន
មាត្រា២៦៖ ក្រុមប្រឹក្សាមូលដ្ឋានគឺជាសេនាធិការរបស់គណបក្សដែលធ្វើការងារក្នុង ភូមិសាស្ត្រទឹកដីរបស់ប្រទេស និងក្នុងស្រទាប់ប្រជាពលរដ្ឋ។ ក្រុមប្រឹក្សាមូលដ្ឋានគឺ ៖
១. ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់។
២. អង្គការមហាជនដែលស្ម័គ្រគាំទ្រគណបក្ស។
មាត្រា២៧៖ ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ មានបី (៣) លំដាប់ថ្នាក់រដ្ឋបាលគឺ ៖១.ការិយាល័យរាជធានី-ខេត្ត។
២. ការិយាល័យក្រុង-ស្រុក-ខណ្ឌ។
៣. ការិយាល័យឃុំ-សង្កាត់។
មាត្រា២៨៖ ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់មានទម្រង់ដូចខាងក្រោម ៖
១. រាល់ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ត្រូវបានដឹកនាំ និងចាត់ចែងការងារដោយលេខាធិការមួយ (១) រូប និងលេខាធិការរងមួយ (១) រូប ឬច្រើនរូប អមដោយបុគ្គលិកមួយចំនួនដើម្បីជួយការងារការិយាល័យ។
២. ចំនួនសមាជិក និងចំនួនលេខាធិការរងការិយាល័យរាជធានី-ខេត្ត មានអាណត្តិប្រាំ (៥) ឆ្នាំ ត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍។
៣. ចំនួនសមាជិក និងចំនួនលេខាធិការរងការិយាល័យក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់មានអាណត្តិប្រាំ (៥) ឆ្នាំ ត្រូវកំណត់ដោយការិយាល័យរាជធានី-ខេត្ត។
៤. ភារកិច្ចការិយាល័យនៃក្រុមប្រឹក្សាមូលដ្ឋាន ត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍។
ក្រុមប្រឹក្សាវិន័យ
មាត្រា២៩ ៖ ក្រុមប្រឹក្សាវិន័យគឺជាស្ថាប័នតុលាការរបស់គណបក្សមានសមាសភាពប្រាំ (៥)រូប មានអាណត្តិដំណាលគ្នានឹងអាណត្តិគណៈកម្មាធិការកណ្តាល។ ដំណើរការការងារ
របស់ក្រុមប្រឹក្សាវិន័យប្រព្រឹត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
មាត្រា៣០ ៖ក្រុមប្រឹក្សាវិន័យមានភារកិច្ចទទួល និងចាត់ការលើពាក្យបណ្តឹងធ្វើការចោទប្រកាន់ និងជម្រះក្តី។ រាល់សាលក្រមចេញពីក្រុមប្រឹក្សាវិន័យជាសាលក្រមបិទផ្លូវឧទ្ធរណ៍
លើកលែងតែសាលក្រមដែលសម្រេចដកហូតសមាជិកភាព មុខតំណែង តួនាទី ត្រូវដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យសម្រេច។
ជំពូក ៦
សាខាគណបក្ស
មាត្រា៣១ ៖សាខាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺជាអង្គភាពនយោបាយ តំណាងគណបក្សតាំងនៅបរទេស ហើយគោរពតាមស្មារតីនៃលក្ខន្តិកៈនេះ។ សាខាគណបក្សមានលក្ខណៈ និងដំណើរការការងារតាមស្ថានភាពជាក់ស្តែងនៅបរទេស។
ជំពូក ៧
ប្រធាន អនុប្រធាន អគ្គលេខាធិការ ក្រុមសវនកម្ម
ប្រធាន អនុប្រធានមាត្រា៣២៖គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យត្រូវបានដឹកនាំដោយប្រធានមួយ (១) រូប អមដោយអនុប្រធានពីរ (២) រូប។
បេក្ខជនឈរឈ្មោះជាប្រធានគណបក្សត្រូវមានការគាំទ្រជាមុនពីសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍ យ៉ាងតិចប្រាំ (៥) រូប ឬមានការគាំទ្រជាមុន
ពីសមាជិកគណៈកម្មាធិការកណ្តាលចំនួនហាសិបភាគរយ បូកមួយ (៥០%+១)។
១. អនុប្រធានពីរ (២) រូប ត្រូវបានជ្រើសតាំងដោយគណៈកម្មាធិការកណ្តាល បន្ទាប់ពីការជ្រើសតាំងប្រធានគណបក្សរួចហើយភ្លាម។ ប្រធានគណបក្ស
ជាអ្នកស្នើបេក្ខភាពអនុប្រធាន។២. ភារកិច្ចដឹកនាំរបស់ប្រធាន – អនុប្រធានគណបក្សមានចែងនៅក្នុងបទបញ្ជាសម្រេចដោយគណៈកម្មាធិការកណ្តាល។
ប្រធានគណបក្សបែងចែកភារកិច្ចជូនអនុប្រធានគណបក្ស ដោយមានការយល់ព្រមពីគណៈកម្មាធិការអចិន្ត្រៃយ៍។ អនុប្រធានម្នាក់ទទួលខុសត្រូវការងារហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិគណបក្ស។
៣. អាណត្តិប្រធាន និងអនុប្រធានគណបក្សមានរយៈពេលពីសមាជសាមញ្ញមួយ ទៅសមាជសាមញ្ញមួយទៀត លើកលែងមានបញ្ហាមិនប្រក្រតី។៤.
គ្មានជនណាម្នាក់ត្រូវបានជ្រើសតាំងជាលើកទីបីឱ្យធ្វើជាប្រធានគណបក្សលើក លែងតែបេក្ខភាពជននោះមានការគាំទ្រជាមុនពីគណៈកម្មាធិការអចិន្ត្រៃយ៍៍។
មាត្រា៣៣៖ ប្រធានស្តីទីគណបក្សអាចត្រូវជ្រើសតាំងដោយគណៈ កម្មាធិការកណ្តាលមិនលើសពីដប់ប្រាំ (១៥) ថ្ងៃ ក្រោយមរណភាពប្រធានគណបក្ស
ឬករណីដែលជាសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។ ករណីដូចនេះ អនុប្រធានមួយ (១) រូប ត្រូវបានគណៈកម្មាធិការកណ្តាលតែងតាំងជាប្រធានស្តីទីគណបក្ស នាសម័យប្រជុំពេញអង្គ។
អគ្គលេខាធិការ
មាត្រា៣៤៖អគ្គលេខាធិការ គឺជាតំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ បំពេញកិច្ចការដែលជាជីវភាពប្រចាំថ្ងៃរបស់គណបក្ស។
១. អគ្គលេខាធិការត្រូវបានជ្រើសតាំងដោយគណៈកម្មាធិការកណ្តាល បន្ទាប់ពីការជ្រើសតាំងប្រធានគណបក្សរួចហើយភ្លាម។ ប្រធានគណបក្សជាអ្នកស្នើបេក្ខភាពអគ្គលេខាធិការ។
២. ភារកិច្ចរបស់អគ្គលេខាធិការត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍។
៣. អាណត្តិអគ្គលេខាធិការមានរយៈពេលពីសមាជសាមញ្ញមួយទៅសមាជ សាមញ្ញមួយទៀត លើកលែងតែកើតមានករណីមិនប្រក្រតីដែលត្រូវយោងតាមសេចក្តី
សម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
៤. អគ្គលេខាធិការជ្រើសរើសសមាសភាពអគ្គលេខាធិការរង ហើយដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេច។
អគ្គលេខាធិការរងម្នាក់ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍។ អគ្គលេខាធិការបែងចែកភារកិច្ចជូនអគ្គលេខាធិការរងដោយមានការយល់ព្រមពីគណៈ កម្មាធិការអចិន្ត្រៃយ៍។ ក្រុមសវនកម្ម
មាត្រា៣៥៖យោងមាត្រា២៥.៩ ក្រុមសវនកម្មមានសមាសភាពបី (៣) រូប គឺនាយកសវនកម្មមួយ (១) រូប និងសមាជិកពីរ (២) រូប មានការិយាល័យតាំងនៅទីស្នាក់ការកណ្តាលគណបក្ស។ អង្គភាពសវនកម្មអាចមានបុគ្គលិកសម្រាប់បម្រើការងារក្នុងការិយាល័យ។
មាត្រា៣៦ ៖ក្រុមសវនកម្មត្រួតពិនិត្យចំណូលចំណាយ និងបញ្ជីសារពើភណ្ឌ ជាធម្មតាមួយឆ្នាំម្តង។ ចំណាត់ការត្រួតពិនិត្យខុសពីធម្មតា អាចធ្វើបានតាមករណីដែលជាសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
មាត្រា៣៧៖របាយការណ៍សវនកម្មអាចផ្សព្វផ្សាយជាសាធារណៈ។
មាត្រា៣៨៖ក្រុមសវនកម្មអាចទទួលពាក្យបណ្តឹង ហើយដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេច។
មាត្រា៣៩៖ក្រុមសវនកម្មអាចស្នើគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេចចាត់ការលើរាល់ករណីចំណូលចំណាយ។
មាត្រា៤០ ៖ អាណត្តិការងារក្រុមសវនកម្មមានរយៈពេលពីសមាជមួយទៅសមាជមួយទៀត លើកលែងមានករណីមិនប្រក្រតីដោយយោងតាមសេចក្តីសម្រេចរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍។
ជំពូក ៨
អវសានបញ្ញត្តិ
មាត្រា៤១ ៖ យោងមាត្រា១៥.៤ ក្នុងករណីដែលអង្គសមាជអនុម័តរំលាយគណបក្សជាស្ថាពរហើយនោះ អង្គសមាជដដែលនេះត្រូវសម្រេចភ្លាមជម្រះបញ្ជីទ្រព្យសម្បត្តិគណបក្ស។មាត្រា៤២ ៖ លក្ខន្តិកៈនេះមានសុពលភាពគតិយុត្តិភ្លាម បន្ទាប់ពីអង្គសមាជលើកទីមួយ(១) បានអនុម័ត។ សូមចុចទីនេះដើម្បីទាញយកលក្ខន្តិកៈជា PDF (ទាញយក)
រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០០៦
From: http://camldp.org/threads/448/
0 comments:
Speak up your mind
Tell us what you're thinking... !