ដើម្បីរួបរួមគ្នាជាមួយគណបក្សផ្សេងៗបានយើងត្រូវការជជែកលើ៤ចំណុចគឺ៖
១. គោលដៅ គឺបំបែកអំណាចរដ្ឋតាមរយៈយន្តការ៨ចំណុចដើម្បីសម្រេចសុបិនរួមរបស់ពួកយើង “មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នា ក្នុងភាពជាម្ចាស់”
២. ឥរិយាបថនៃការធ្វើនយោបាយ គឺបាតគ្រឹះសុចរិត(ទន់ភ្លន់ មិនបំផ្លោងបំភ្លៃការពិត និងមិនកេងចំណេញលើគ្នាទៅវិញទៅមក)។
៣. ចំណុចចាប់ផ្តើម គឺចាប់ផ្តើមចេញពីការពន្យល់ពលរដ្ឋឲ្យយល់លើគោលសំខាន់ៗបី (១) ប្រជាធិបតេយ្យ (២) កិច្ចបដិបត្តិព្រះធម៌ និង (៣) សីលធម៌សង្គម។
៤. ធនធានមនុស្ស ធនធានមនុស្សដែលត្រូវក្លាយទៅជាតំណាងឆន្ទៈរបស់ពលរដ្ឋ យ៉ាងហោចណាស់ត្រូវមានគុណសម្បត្តិ២យ៉ាងគឺគុណសម្បត្តិផ្នែកបេះ ដូង និងគុណសម្បត្តិផ្នែកខួរក្បាល។ គេត្រូវមានភាពស្អាតស្អំចង់បង្រ្កាបអំពើអាក្រក់របស់ខ្លួនឯងផង និងអ្នកដទៃផងហើយគេជាមនុស្សដែលមិនភ្ជាប់ប្រយោជន៏ផ្ទាល់ខ្លួន ក្នុងសកម្មភាពនយោបាយឡើយ។ មនុស្សថ្លៃថ្នូរកើតឡើងដោយសារការធ្វើការងារថ្លៃថ្នូរ
ដែលហៅថាការងារថ្លៃថ្នូរគឺការងារដែលប្រាសចាកភាពអាត្មានិយម។
0 comments:
Speak up your mind
Tell us what you're thinking... !